ល្អមើលសាហាវ បុកមួយទំហឹងហ្មង!! ម៉ឺន ដា ប្ដូរគ្នាទៅវិញទៅមកជាមួយម្ចាស់ផ្ទះថៃ កក្រើកសង្វៀន MX (មានវីដេអូ)

  • ពុធ ០៩ តុលា, ២០១៩ ១៦:៥៤
បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី MX Muay Xtreme នៅប្រទេសថៃកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន កីឡាករកម្ពុជា ម៉ឺន ដា បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ CHALONGSEUK ដោយពិន្ទុ ក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញ។
កីឡាករកម្ពុជាម៉ឺន ដា ឈ្នះការប្រកួត
ការប្រកួតពេញ ៣ទឹក ទាំងកីឡាករកម្ពុជា ម៉ឺន ដា និងកីឡាករថៃ PANGPOND បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ប្រើជង្គង់ ទាត់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួតកីឡាករកម្ពុជា ម៉ឺន ដា ឈ្នះ កីឡាករថៃ CHALONGSEUK ដោយពិន្ទុ៕
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
ចង់ឃើញថា ការប្រកួតនោះល្អមើលយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
www.000webhost.com