Real Madrid ចាប់អារម្មណ៍ចង់បានកីឡាករវ័យក្មេងកំពុងឡើងជើង១រូបរបស់ Chlesea

  • ពុធ ០៩ តុលា, ២០១៩ ១៥:៣៥
អេស្ប៉ាញ៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងដាក់ការចាប់អារម្មណ៍ទៅលើ កីឡាករវ័យក្មេងសញ្ជាតិអងគ្លេស១រូបរបស់ក្លិបតោខៀវ Chelsea គឺកីឡាករ Tammy Abraham ។កីឡាករ Abraham បានបង្ហាញទម្រង់លេងដ៏អស្ចារ្យដោយរូបគេស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុងចំណោម៨ប្រកួតដំបូងក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។
កីឡាករTammy Abraham
បច្ចុប្បន្នខ្សែប្រយុទ្ធវ័យក្មេងរូបនេះកំពុងប្រកួតជាមួយនឹងកីឡាករ Sergio Aguero ក្នុងការដណ្ដើមពានស្បែកជើងមាសប្រចាំក្របខណ្ឌ Premier League។ទន្ទឹមនឹងនេះទម្រង់លេងរបស់រូបគេហាក់ត្រូវបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Real Madrid។ តាមរយៈកាសែត Don Balon បានអោយដឹងថា Real Madrid បានបង្វែចំណាប់អារម្មណ៍របស់ពួកគេពីកីឡាករ Harry Kane ដែលមានតម្លៃខ្លួនរហូតដល់ទៅ២០០លានអឺរ៉ូ មកចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យក្មេងរបស់ Chelsea រូបនេះវិញ។ដោយសារតែជម្រើសខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea មានតិចតួចដូច្នេះត្រូវគេសង្ស័យថាក្រុម Chelsea នឹងមិនអនុញ្ញាតអោយកីឡាករវ័យក្មេងរូបនេះចាកចេញងាយៗនោះទេ៕ប្រភព៖​ Caughtoffside
www.000webhost.com