បុរស​ដើរ​រើស​អេ​ត​ចាយ​សុខ​ៗ ស្រាប់​តែ​​នោម​ចេញ​ឈាម​ប្រកាច់​​ននៀល​ពេញ​​ផ្លូវ

  • ពុធ ០៩ តុលា, ២០១៩ ១០:១៧
រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នក​ដើរ​រើស​អេ​ត​ចាយ​ម្នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ បន្ទាប់​ពី​អូស​រទេះ​ដើរ​រើស​អេ​ត​ចាយ​តាម​ដងផ្លូវ​តែ​ម្នាក់ឯង ស្រាប់តែ​មាន​អាកា​រៈ​នោម​ធ្លាក់ឈាម​ចុក​ប្រកាច់​ដេក​ននៀល​ពេញ​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​រំលង​អធ្រាត្រ ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្បែរ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១១២ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​វ័យ​៣០​ឆ្នាំ បាន​ដើរ​អូស​រទេះ​រើស​អេ​ត​ចាយ​មួយ​គ្រឿង​ដែល​ពោរពេញ​ទៅ​ដោយ​អេ​ត​ចាយ​យ៉ាង​សំពីងសំពោង ហើយ​ជន​រង​គ្រោះ​បាន​អូស​រទេះ​ដើរ​រើស​អេ​ត​ចាយ​តែ​ម្នាក់ឯង តាម​បណ្ដោយ​ផ្លូវ​១១២​ពី​លិចទៅ​កើត​។ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ បុរស​រង​គ្រោះ​ខាងលើ ក៏​ស្រាប់តែ​មាន​អាកា​រៈ​នោម​ធ្លាក់ឈាម និង​ចុកពោះ​យ៉ាង​ខ្លាំង រហូត​ដល់​ដេក​ប្រកាច់​ននៀល​ពេញ​ផ្លូវ​តែ​ម្តង​។ ខណៈ​ពេល​នោះ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ និង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចំណុច​កើតហេតុ​ខាងលើ បាន​នាំ​គ្នា​ចោមរោម​មើល និង​បាន​យក​ទឹកកក​មក​ស្អំ​ឲ្យ​បុរស​រង​គ្រោះ ព្រមទាំង​ជួយ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ដើម្បី​ឲ្យ​ចុះ​មក​អន្តរាគមន៍​ជួយ​សង្គ្រោះ​បុរស​រង​គ្រោះ​ខាងលើ​។ក្រោយ​ពេល​កើតហេតុ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន រួម​ជាមួយ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន បាន​ចុះ​មក​ដឹក​យក​បុរស​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ​ផង​ដែរ ដោយឡែក​រទេះ​អេ​ត​ចាយ​របស់​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ក្រោយ​៕
www.000webhost.com